ទៀតហើយ!! Barca ត្រូវកាត់បន្ថយប្រាក់ឈ្នួល ២០០ លានអឺរ៉ូបន្ថែមទៀត ដើម្បីអនុវត្តតាមច្បាប់ La Liga

0

បរទេស៖ បញ្ហាហិរញ្ញវត្ថុនៅ Camp Nou នៅតែជាបញ្ហាប្រឈម ដែលបានធ្វើអោយមានការកាត់នៅប្រាក់ឈ្នួលរបស់កីឡាករ ហើយជាហេតុផលមួយធ្វើអោយ Messi ចាកចេញទៅ PSG កាលពីឆ្នាំ២០២១។ ឥឡូវនេះ វាត្រូវបានគេអះអាងថា Barca នឹងត្រូវការកាត់បន្ថយនៅទឹកប្រាក់ចំនួន ២០០ លានអឺរ៉ូបន្ថែមទៀត (១៧៧លានផោន/២១៥ដុល្លារ) ចេញពីការទូទាត់ប្រាក់ខែរបស់កីឡាករ ដើម្បីអនុវត្តតាមច្បាប់ La Liga ។

ក្នុងនោះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថា អាចមានកីឡាករមួយចំនួននឹងត្រូវលក់ចេញនៅទីផ្សារដោះដូរកីឡាករលើកក្រោយនេះ។ ដោយក្នុងនោះ វាអាចជាឪកាសរបស់ក្លឹបបិសាចក្រហម Manchester United ក្នុងការផ្ទេរយក De Jong និង Ansu Fati។

គួរបញ្ជាក់ថា De Jong នៅមានកុងត្រារហូតដល់ឆ្នាំ២០២៦ ដែលគាត់អាចមានតម្លៃផ្ទេរប្រមាណ ៧៨លានផោន។ ខណៈ Fati ត្រូវបានបញ្ជាក់ថាទទួលប្រាក់ប្រមាណ ២សែនផោនក្នុងមួយសប្តាហ៍ ហើយអាចនឹងផ្ទេរក្នុងតម្លៃប្រមាណ ៩០លានផោន៕