Ten Hag បញ្ជាក់យ៉ាងច្បាស់ៗថា​ គាត់មក Man Utd ដើម្បីធ្វើរឿងមួយនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បាននិយាយដូច្នេះចំពោះការដែលលោកសម្រេចចិត្តមកដឹកនាំក្លឹប Manchester United៖

“ខ្ញុំមកទីនេះ ដើម្បីធ្វើការលើគម្រោងរយៈពេលវែង មិនមែនមកដើម្បីតែគម្រោង ១ឆ្នាំ-២ឆ្នាំនោះទេ។ ខ្ញុំគិតថាគម្រោងរដូវក្តៅរបស់យើង គឺពួកយើងមានគំនិតសម្រាប់ផែនការរយៈពេលវែង។ អ្នកគួរតែមើលទៅលើទីផ្សារដោះដូរនាពេលខាងមុខបន្តទៀត ប៉ុន្តែអ្នកក៏គួរក្រឡេកមកមើលផែនការរបស់អ្នកឡើងវិញ ពីព្រោះថាវាក៏កំពុងអភិវឌ្ឍន៍ផងដែរ”៕