បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងលោក Ronaldinho បានប្រកាសថាកូនប្រុសរបស់ខ្លួន ដែលមានអាយុ ១៧ឆ្នាំ មានឈ្មោះ Joao Mendes នឹងចូលរួមជាមយយនឹងក្លឹប Barcelona។
គាត់បានបន្ថែមទៀតថា “ខ្ញុំអាចបញ្ជាក់បានថាក្លឹប Barcelona នឹងចុះកុងត្រាជាមួយនឹង Joao។ ក្លឹប Barca គឺជាផ្នែកមួយរបស់ជីវិតខ្ញុំ និងបេះដូងខ្ញុំ ហើយវានឹងបន្តទៅអោយកូនប្រុសខ្ញុំ”៕
