បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ប្រធានកីឡាកររបស់ក្លឹប Juventus គឺលោក Calvo បានបញ្ជាក់អំពីរឿង Paul Pogba ថា៖
“ពួកយើងមិនមានគម្រោងក្នុងការបញ្ចប់កុងត្រារបស់ Pogba នោះទេ។ ពួកយើងបដិសេធចំពោះព័ត៌មានទាំងនោះ។ គាត់គឺជាកីឡាករសំខាន់សម្រាប់យើង ហើយការមានរបួសជាផ្នែកមួយនៃការប្រកួត ប៉ុន្តែ Paul នៅធ្វើការហ្វឹកហាត់ ហើយពួកយើងកំពុងរង់ចាំគាត់”៕