បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tha Daily Mail បានអោយដឹងថាគ្រួសារត្រកូល Glazer ដែលជាម្ចាស់ក្លឹប Man United នាពេលបច្ចុប្បន្ន បានកំណត់យកពេលពាក់កណ្តាលខែកុម្ភៈ ជាថ្ងៃចុងក្រោយនៃការដេញថ្លៃរបស់អ្នកចង់ទិញយកក្លឹប Man Utd។ ហើយក្នុងនោះអ្នកវិនិយោគមកពីប្រទេសហ្គាតា គឺមានការជឿជាក់យ៉ាងខ្លាំងថាអាចនឹងដាក់ដេញថ្លៃទិញក្លឹបមួយនេះបានជោគជ័យ។ ប្រសិនជារឿងនេះកើតឡើងមែន លោក Erik ten Hag អាចនឹងមានកញ្ចប់ថវិកាយ៉ាងច្រើនសម្រាប់ប្រើប្រាប់ក្នុងការជម្រុញក្លឹបមួយនេះអោយត្រលប់មកកាន់ទីកំពូលវិញបាន។
គួរបញ្ជាក់ថា Man Utd នឹងលក់ក្នុងតម្លៃប្រមាណ ៦០០០លានផោន (៧២០០លានដុល្លារ) ហើយក្នុងនោះត្រូវរួមបញ្ចូលនៅផែនការក្នុងការជួសជុល Old Trafford ដែលមានតម្លៃប្រមាណ ២០០០លានផោន (២៤០០លានដុល្លារ) ទៀត៕