ទោះបី Arsenal តម្លើងតម្លៃផ្ទេរ ក៏ Brighton មិនព្រមលក់ដែរ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GOAL បានអោយដឹងថាក្លឹប Arsenal បានធ្វើការដាក់សំណើរជាថ្មីម្តងទៀតក្នុងការផ្ទេរយកខ្សែបម្រើ Moises Caicedo របស់ Brighton នៅតម្លៃ ៧០លានផោន ប៉ុន្តែត្រូវបានបដិសេធជាលើកទី២។

គួរបញ្ជាក់ថាកីឡាករ Caicedo បានបង្ហោះនៅក្នុងបណ្តាញសង្គមកាលពីថ្ងៃសុក្រ ដោយស្នើរអោយក្រុម Birghton ព្រមទទួលនៅសំណើររបស់ក្លឹបកាំភ្លើងធំ ក្នុងតម្លៃ ៦០លានផោន។ ក្នុងនោះក្លឹប Chelsea ក៏បានដាក់សំណើរម្តងរួចហើយក្នុងតម្លៃ ៥៥លានផោន ប៉ុន្តែក៏ត្រូវបានបដិសេធផងដែរ។

ក្លឹប Brighton សង្ឃឹមថា Moises Caicedo នឹងបន្តស្នាក់នៅជាមួយនឹងក្លឹប ហើយនឹងមិនចាកចេញនៅខែនេះនោះទេ៕