បរទេស៖ ក្រោយមានព័ត៌មានចចាមអារាមជាច្រើនអំពីការផ្ទេររបស់ខ្សែប្រយុទ្ធ Harry Kane ទៅកាន់ក្លឹប Manchester United កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែការផ្ទេររបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ អាចនឹងមានតម្លៃខ្ពស់ខ្លាំងណាស់។
តាមរយៈរបាយការណ៍របស់ The Daily Star បានអោយដឹងថាការផ្ទេររបស់ Kane អាចមានតម្លៃរហូតដល់ទៅ ៣០០លានផោន ហើយប្រាក់ពលកម្មរបស់គាត់ក៏អាចនឹងខ្ពស់ជាង ៣៧៥០០០ផោនក្នុងមួយសប្តាហ៍ទៅទៀត៕