ព្រះសីហនុ៖ នៅថ្ងៃសុក្រ ៦ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣មានប្រជាពលរដ្ឋរាយការណ៍មកថា មានករណីប្រមូលផ្ដុំគ្នាជល់មាន់ នៅក្នុងព្រៃក្បែរផ្ទះ ស្ថិតនៅចំណុចក្រោយការ៉ាស់សាំងPTT អូរ៣ ក្រុម៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង–ខេត្តព្រះសីហនុ ក្រោយពីទទួលបានពត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងនៃអធិកាដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះទៅដល់ភ្លាមៗនិងបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងជល់មាន់បានចំនួន០៤នាក់ សត្វមាន់ជល់ចំនួន ០៣ក្បាល (រស់ ០១ងាប់ ០២ក្បាល) ម៉ូតូចំនួ០៣គ្រឿង និងសម្ភារៈបំរើដល់ការជល់មាន់ មួយចំនួនទៀត ។
អ្នកលេងល្បែងមាន់ជល់ មានឈ្មោះដូចខាងក្រោម៖
១–លីវ វណ្ណា អាយុ ៦៧ឆ្នាំ មុខរបរ នៅផ្ទះ ។
២–សុឹម សំណាង អាយុ៥៣ឆ្នាំ មុខរបរ កម្មករសំណង់ ។
៣–សេង គី អាយុ ៤១ឆ្នាំ មុខរបរ ជាងម៉ាសុីនត្រជាក់ ។
៤–លឹម ហេង អាយុ ៤០ឆ្នាំ មុខរបរ លក់នំបុ័ង ។
វត្ថុតាងដកហូតបាន៖
មាន់ជល់ចំនួន ០៣ក្បាល (រស់០១ ងាប់០២ក្បាល) ជញ្ជីង ០១គ្រឿង និងម៉ូតូ០៣គ្រឿង ។
បច្ចុប្បន្នមនុស្សទាំង០៤នាក់ ខាងលើសមត្ថកិច្ចកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ