Nicolo Zaniolo បដិសេធការផ្ទេរទៅកាន់ក្លឹបអង់គ្លេសមួយនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាថ្នាក់ដឹកនាំរបស់ក្លឹប Bournemouth បានសម្រេចចិត្តហោះហើរទៅកាន់អ៊ីតាលី ដើម្បីជួបពិភាក្សាជាមួយនឹងកីឡាករ Nicolo Zaniolo។

ប៉ុន្តែជាថ្មីម្តងទៀត កីឡាករខាងលើនៅតែមិនព្រមទទួលនៅសំណើរផ្ទេរមួយនេះ។ ដោយគាត់ ចង់ផ្ទេរទៅកាន់ក្លឹប AC Milan ឫក៏ Tottenham។ ដោយគាត់មិនទទួលនៅសំណើររបស់ក្លឹប Bournemouth ទោះបីជាក្លឹប Roma សម្រេចចិត្តលក់គាត់ក្នុងតម្លៃ ៣០លានអឺរ៉ូក៏ដោយ៕