Ten Hag បញ្ជាក់អំពីមូលហេតុ ដែលគាត់សម្រេចចិត្តយក Weghorst មកកាន់​ Man Utd

0

បរទេស៖ ក្រោយការមកដល់របស់ខ្សែប្រយុទ្ធចំណូលថ្មី Weghorst កាលពីពេលថ្មីៗនេះ ដែលជាផ្នែកមួយនេះការពង្រឹកនៅតំបន់ប្រយុទ្ធ​ ក្រោយការចែកផ្លូវគ្នារបស់ក្លឹបជាមួយនឹងខ្សែប្រយុទ្ធជួរមុខ CR7។

ស្របពេលនេះដែរ លោក Erik ten Hag បានបញ្ជាក់អំពីមូលហេតុដែលធ្វើអោយគាត់សម្រេចចិត្តផ្ទេរយក Weghorst មកកាន់ Man Utd ទៅកាន់ប្រពន្ធផ្សព្វផ្សាយ Viaplay ថា “ខ្ញុំគិតថា Wout បានធ្វើអោយមានការភ្ញាក់ផ្អើលនៅក្លឹបទាំងអស់ដែលគាត់បានលេងអោយ លើកលែងតែក្លឹប Burnley ប៉ុន្តែវាគ្រាន់តែជាពេលវេលាដ៏ខ្លីមួយប៉ុណ្ណោះ។ ខ្ញុំបានតាមមើលគាត់អស់រយៈពេលជាយូរមកហើយ ដែលពេញមួយអាជីពរបស់គាត់។ ខ្ញុំបានស្គាល់គាត់តាំងពីគាត់មានអាយុ ១៦ឆ្នាំ និងនៅគ្រប់ក្លឹបដែលគាត់បានលេង ហើយបង្ហាញនៅភាពភ្ញាក់ផ្អើល។ បាទ គាត់ជាកីឡាករដែលខ្ញុំកំពុងស្វែងរក។ គាត់បានបង្ហាញនៅក្លឹបទាំងអស់ដែលបានទៅលេង ថាគាត់បានបន្ថែមនៅចំនុចអ្វីម្យ៉ាង ឫក៏ភាពខ្លាំងអ្វីម្យ៉ាងសម្រាប់ក្លឹប។ គាត់មានការតាំងចិត្តដែលមិនគួរអោយជឿ។ សម្បីតែការការពារ ក៏គាត់អាចបន្ថែមនៅគុណតម្លៃសម្រាប់ក្រុមបានដែរ”៕