យោងតាមព័ត៌មានពី Football Insider បានឲ្យដឹងថាក្លឹបតោខៀវ Chelsea ឥឡូវនេះមានឆន្ទៈក្នុងការលក់ខ្សែប្រយុទ្ធ Raheem Sterling នៅរដូវក្តៅ។
ដំណឹងនេះកើតឡើងបន្ទាប់ពីក្រុមតោខៀវបានធ្វើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់តារាបាល់ទាត់អ៊ុយក្រែន Mykhaylo Mudryk ដែលក្លឹបបានចំណាយប្រាក់ 89 លានផោន (109 លានដុល្លារ) ។
ខណៈពេលដែលក្លឹបរកបានកីឡាករចំណូលថ្មី រួមទាំងការចុះហត្ថលេខាខ្ចីជើងរបស់ Joao Felix ពីក្លឹប Atletico Madrid បានធ្វើឲ្យ Sterling បាត់បង់ចំណាប់អារម្មណ៍ពីក្លឹបខាងលិចទីក្រុងឡុងដ៍។
គួររំលឹកឡើងវិញដែរថា Raheem Sterling ស៊ុតបញ្ចូលទីបាន 6 គ្រាប់ និង assist 3 ដងក្នុងការបង្ហាញខ្លួន 22 លើកនៅរដូវកាលនេះ៕