Man Utd ចង់បាន​ខ្សែការពារ​វ័យ 21​ឆ្នាំ​របស់ Ajax

0

យោង​តាម​កាសែត The Sun បាន​ចេញផ្សាយ​ថា​ក្លឹ​ប Manchester United ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែការពារ​សញ្ជាតិ​ហូ​ឡង់​វ័យ 21 ឆ្នាំ​កីឡាករ Jurrien Timber ពី​ក្លឹ​ប Ajax ។

ពី​មុន Erik ten Hag ធ្លាប់​ធ្វើការ​ជាមួយ​កីឡាករ​វ័យក្មេង​រូប​នេះ កំឡុង​ពេល​គាត់​ជា​អ្នកចាត់ការ Ajax ហើយ​គាត់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ណែនាំ​ក្រុមការងារ​របស់​គាត់ ឱ្យ​តាមដាន​ការ​រីក​ចម្រើន​របស់ Timber នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​៕