Real Madrid ត្រៀម​លុយ​មួយ​កញ្ចប់​ធំ​សម្រាប់ Bellingham

0

យោង​តាម Defensa Central បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Real Madrid កំពុង​រៀបចំ​សំណើ​រទិញ​កីឡាករ​វ័យ 19 ឆ្នាំ Jude Bellingham ។

ខ្សែបម្រើ​របស់​ក្រុម Borussia Dortmund បាន​លេចឡើង​នៅ​លើ​រ៉ា​ដា​នៃ​ក្លឹ​ប​ជា​ច្រើន​ដោយ​មាន Liverpool និង Real Madrid កំពុង​ឈានមុខ​គេ​ក្នុង​ការ​ប្រជែង​យក​កីឡាករ​រូប​នេះ​។

ប៉ុន្តែ​លោក Florentina Perez កំពុង​រៀបចំ​កិច្ចព្រមព្រៀង 240 លាន​ផោន​សម្រាប់​ខ្សែបម្រើ​ឆ្នើម​អង់គ្លេស ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​របស់ Bellingham ។

ក្នុង​ចំណោម​នេះ 106​លាន​ផោន​នឹង​ត្រូវ​បង់​ដោយ Los Blancos ជា​ថ្លៃ​ផ្ទេរ ខណៈ​ដែល​ចំនួន​ដែល​នៅ​សល់​នឹង​ត្រូវ​បែងចែក​ក្នុង​កិច្ចសន្យា​រយៈពេល 6 ឆ្នាំ​៕