អនាគត​របស់ Sancho នៅ Old Trafford កាន់តែ​រង្គោះរង្គើរ

0

យោង​តាម Fichajes បាន​ចេញផ្សាយ​ថា​ក្លឹ​ប Manchester United កំពុង​ពិចារណា​លើ​ការ​បញ្ចេញ​ខ្សែបម្រើ​ស្លាប​ដែល​កំពុង​ធ្លាក់​ទម្រង់ Jadon Sancho ។

ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ធ្វើ​មិន​បាន​ល្អ​ដូច​ការ​រំពឹង​ទុក​ទេ ចាប់តាំងពី​បាន​មក​ដល់ Old Trafford កាលពី​រដូវ​កាល​មុន​។

លើស​ពី​នេះ បញ្ហា​កាយសម្បទា និង​ស្ថានភាព​ផ្លូវចិត្ត​បច្ចុប្បន្ន​របស់​គាត់ លាយឡំ​ជាមួយនឹង​ទម្រង់​លេង​កំពុង​កើនឡើង​របស់ Marcus Rashford និង Anthony Martial បាន​ឆ្លុះ​បញ្ជា​ង​ឲ្យ​ឃើញ​ថា Sancho មាន​កម្រិត​លេង​ទាប​ណាស់ បើ​ធៀប​ជាមួយនឹង​កីឡាករ​ចំណូល​ថ្មី​ដែល​លោក Erik ten Hag បាន​នាំ​មក​កាន់​ក្លឹ​ប​៕