យោងតាមកាសែត Daily Mirror បានឲ្យដឹងថាគោលដៅរបស់ Manchester United និង Arsenal កីឡាករ Joao Felix ត្រូវបានក្លឹប Atletico កំណត់តម្លៃខ្ចីជើង 9.5 លានផោន ឬប្រមាណ 10.8 លានដុល្លារបូកជាមួយនឹងតម្លៃទិញផ្តាច់ 70.5 លានផោនផងដែរ។
កីឡាករវ័យ 23 ឆ្នាំរូបនេះបានផ្លាស់ទៅរដ្ឋធានីអេស្ប៉ាញពី Benfica ក្នុងឆ្នាំ 2019 ប៉ុន្តែឥឡូវនេះមានសេរីភាពក្នុងការចាកចេញ ដោយបានធ្លាក់ចេញពីការពេញចិត្តរបស់អ្នកចាត់ការ Diego Simeone៕