យោងតាមរបាយការណ៍ជាច្រើនបានបង្ហាញថាលោក Zinedine Zidane បានត្រៀមខ្លួនធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងលោក Didier Deschamps បានបន្តការដឹកនាំរបស់គាត់រហូតដល់ឆ្នាំ 2026 ឥឡូវនេះបានធ្វើឲ្យលោក Zidane ចង់ក្លាយជាអ្នកគ្រប់គ្រងក្លឹបម្តងទៀត។
សម្រាប់ Juventus នេះគឺជាការជំរុញដ៏សំខាន់មួយ ខណៈដែលពួកគេមើលឃើញថា Zidane ជាអ្នកស្នងតំណែងរបស់លោក Massimiliano Allegri ។
Fichajes រាយការណ៍ថា Tottenham Hotspur ក៏ចាប់អារម្មណ៍លើបុរសជនជាតិបារាំងរូបនេះផងដែរ ក្នុងករណីដែលលោក Antonio Conte មិនបន្តកិច្ចសន្យារបស់គាត់ដែលនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ៕