Man Utd កំណត់​ច្បាប់​ថ្មី​សម្រាប់​កីឡាករ​បច្ចុប្បន្ន

0

Manchester United គឺជា​ក្លឹ​ប​មួយ​ដែល​មានការ​ចំណាយ​ទៅ​លើ​ប្រាក់​ពលកម្ម​កីឡាករ​ខ្ពស់​បំផុត​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បើ​ទោះបីជា​មិន​មាន​ភាព​ជោគជ័យ​នៅ​លើ​ទីលាន​ក៏​ដោយ​។

បិសាច​ក្រហម​កំពុង​តែ​សម្លឹង​មើល​រៀបចំ​រចនាសម្ព័ន្ធ​ប្រាក់​ឈ្នួល​របស់​ពួក​គេ​ឡើង​វិញ ដោយ​ធានា​ថា​គ្មាន​កីឡាករ​ណា​រកបាន​ច្រើន​ជាង 200,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍​ឡើយ​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា​កីឡាករ​បច្ចុប្បន្ន​របស់ Man Utd ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​រួម​មាន Raphael Varane, Casemiro, Bruno Fernandes និង​ប្រធាន​ក្រុម Harry Maguire ឥឡូវនេះ​សុទ្ធតែ​ស្ថិត​ក្នុង​រង្វង់​ប្រាក់​ឈ្នួល​ដូច​គ្នា ដែល​គេ​ជឿ​ថា​មាន​ចន្លោះ​ពី 180,000 ផោន ទៅ 200,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍​៕