Barcelona ចង់បាន​ខ្សែប្រយុទ្ធ​របស់ Liverpool

0

យោង​តាម​កាសែត Daily Mail បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Barcelona ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​របស់​ក្រុម Liverpool កីឡាករ Roberto Firmino​។

លោក Jurgen Klopp បាន​និយាយ​រួច​ហើយ​ថា​គាត់​ចង់ឱ្យ Firmino បន្ត​នៅ Anfield ប៉ុន្តែ​ក្រុម​ហង្ស​ក្រហម​មិន​ទាន់​ផ្តល់​ការ​បន្ត​កិច្ចសន្យា​ដល់​កីឡាករ​ប្រេ​ស៊ី​ល​នេះ​ទេ ដោយ​កិច្ចសន្យា​របស់​គាត់​នឹង​ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​បច្ចុប្បន្ន​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Firmino ក៏​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្រុម Al-Nassr របស់​អា​រ៉ា​ប៊ី​សា​អូឌីត ក៏​ដូច​ជា Juventus និង Atlético Madrid ផង​ដែរ​៕