យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ SPORT បានឲ្យដឹងថាក្លឹប Paris Saint-Germain នឹងព្យាយាមចុះហត្ថលេខាលើ Ousmane Dembele ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។
ប៉ុន្តែក្លឹបអ្នកមានរបស់បារាំងត្រូវតែហ៊ានចំណាយរហូតដល់ 100 លានផោន ប្រសិនបើពួកគេចង់ទិញតារាឆ្នើមសញ្ជាតិបារាំងរូបនេះនៅរដូវក្តៅក្រោយ។ យោងតាមរបាយការណ៍ខាងលើក្លឹប Barcelona ដែលជំពាក់បំណុលគេ បានដាក់តម្លៃថ្លៃខ្លាំងរហូតដល់ 100 លានផោន៕