មក​ដឹង​ពី​ទំហំ​ទឹកប្រាក់​ដែល Chelsea ត្រៀម​ចំណាយ​លើ Enzo Fernandez

0

Chelsea កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ស៊ីជម្រៅ​ជាមួយ Benfica ជុំវិញ​ការ​ផ្លាស់​ប្តូរ​សម្រាប់ Enzo Fernandez ហើយ​សុខចិត្ត​ចំណាយ​ប្រាក់ 127​លាន​អឺ​រ៉ូ ឬ​112​លាន​ផោន ដែល​ប្រមាណ​ជា​135​លាន​ដុល្លា សម្រាប់​កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទី​ន នេះ​បើ​យោង​តាម​អ្នក​សារព័ត៌មាន​សញ្ជាតិ​អ៊ី​តា​លី​លោក Gianluca Di Marzio ។

ក្រុម​តោ​ខៀវ​គ្រោង​នឹង​ចំណាយ​សម្រាប់ Fernandez ក្នុង​បី​ដំណាក់កាល ដែល​ក្នុង​មួយ​ដំណាក់កាល​ៗ​ក្លឹ​ប​ត្រូវ​ចំណាយ​ប្រហែល 40 លាន​អឺ​រ៉ូ ប៉ុន្តែ​រង់ចាំ​ការ​យល់ព្រម​រវាង​ភាគី​ទាំង​ពីរ​។

បញ្ជាក់​ផង​ដែរ​ថា Benfica ចង់​នាំ​យក​កីឡាករ Carlos Alcaraz របស់ Racing Club មក​ជំនួស​តំណែង Fernandez៕