ប្រទេសមួយនេះ នឹងឡើងធ្វើជាប្រធានអង្គការ CIS នៅឆ្នាំ២០២៣

0

បរទេស៖ នៅក្នុងឆ្នាំ២០២៣ នេះ ប្រទេសកាហ្សាក់ស្ថានកំពុងបានផ្ទេរតំណែងជាប្រធានអង្គការ CIS ទៅឱ្យប្រទេសកៀហ្ស៊ីស៊ីស្ថាន។

ប្រធានាធិបតីនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន លោក ដាឌៀរ ចាប៉ារ៉ូវ បានប្តេជ្ញាថា ក្នុងឋានៈជាប្រធាន CIS ប្រទេសរបស់លោកនឹងយកចិត្តទុកដាក់ជាពិសេសក្នុងការពង្រឹងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជិតខាង និងការជឿទុកចិត្តគ្នារវាងរដ្ឋជាសមាជិកអង្គការ CIS ។

ការសម្រេចចិត្តធ្វើជាប្រធានរបស់ទីក្រុង Bishkek របស់ប្រទេសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា នៅឯកិច្ចប្រជុំកំពូលអង្គការ CIS នៅទីក្រុងអាស្តាណា៕

ប្រភព៖ ក្រសួងព័ត៌មាន