លឺតែសម្លេងប្រាវ!! ស្រាប់តែឃើញមានអ្នកដេកលើដីម្នាក់

0

កំពង់ស្ពឺ ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៨ និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ២នាក់ ស្ថិតនៅចំណុចភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា ៖ មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1V-1401 បើកបរដោយឈ្មោះ កាន វាសនា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិតាដែងចាស់ ឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឌុបមនុស្ស០១នាក់ឈ្មោះ សយ វលក្ខ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងខ្នារ ឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតឆ្ពោះទៅទិសខាងលិចលុះដល់ចំណុចកើតហេតុបានឡើងវ៉ារថយន្ត ០១គ្រឿង រួចក៏ជ្រុលទៅបុកជាមួយម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ តាកែវ 1T-5444 បើកបរដោយឈ្មោះ សុខ រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នាបណ្ដាលអោយឈ្មោះ សុខ រតនៈ ស្លាប់នៅនឹងកន្លែងកើតហេតុ និងមនុស្ស២នាក់ទៀត រងរបួសធ្ងន់ស្រាល ។

ចំពោះសាកសពជនរងគ្រោះផ្នែកជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះបងប្អូនបានបញ្ជូនទៅមន្ទីពេទ្យ ។

បច្ចុប្បន្នវត្ថុតាងទាំង០២ខាងលើ ផ្នែកជំនាញបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិទាន ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ