PSG ត្រៀម​ជះ​លុយ​មួយ​កញ្ចប់​ធំ ដើម្បី​ទាក់ចិត្ត Rashford

0

យោង​តាម​គេហទំព័រ Calciomercatoweb បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប​អ្នកមាន​បារាំង PSG មាន​ឆន្ទៈ​ផ្តល់​ជូន​ខ្សែប្រយុទ្ធ Manchester United កីឡាករ Marcus Rashford នូវ​ទឹកប្រាក់​ចំនួន​10 លាន​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ទាក់ទាញ​គាត់​ឱ្យ​ចាក​ចេញពី Old Trafford ។

ខណៈ​ពេល​ដែល​បេះដូង​របស់ Rashford ស្ថិត​នៅ​ជាមួយ​ក្រុម Manchester United ជា​ពិសេស​បន្ទាប់​ពី​ទម្រង់​លេង​របស់​គាត់​បាន​វិល​មក​រក​ភាពល្អ​ប្រសើរ​ម្តងទៀត ប៉ុន្តែ​ការ​ផ្តល់​ជូន​ដ៏​សម្បើម​មួយ​នេះ ប្រហែលជា​អាច​ជំរុញ​ទឹកចិត្ត​គាត់​ឲ្យ​ងាក​ទៅ​រក PSG នេះ​បើ​យោង​តាម​របាយការណ៍​ខាងលើ​៕