ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo បានបញ្ចប់ការផ្លាស់ប្តូររបស់គាត់ទៅកាន់ក្លឹប Al-Nassr របស់អារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន ប៉ុន្តែ Marca បានរាយការណ៍ថាគាត់ចង់ត្រលប់ទៅអតីតក្លឹប Real Madrid របស់គាត់វិញ បន្ទាប់ពីចាកចេញពី Manchester United ប៉ុន្តែក្លឹបយក្សអេស្ប៉ាញមិនបានទាក់ទងមកកាន់គាត់។
គួររំលឹកឡើងវិញដែរថា Ronaldo បានបង្ហាញភាពអស្ចារ្យសម្រាប់ Madrid ក្នុងអំឡុងពេលប្រាំបួនឆ្នាំរបស់គាត់នៅ Bernabeu ដែលជារយៈពេលមួយដែលគាត់បានស៊ុតបញ្ចូលទីបាន 451 គ្រាប់នៅក្នុងការប្រកួតទាំងអស់។ គាត់នឹងអាចរកប្រាក់ចំណូលបាន 173 លានផោនក្នុងមួយឆ្នាំក្នុងអំឡុងពេលស្នាក់នៅប្រទេសអារ៉ាប៊ីសាអូឌីត៕