CR7 និយាយដូច្នេះ ក្រោយផ្ទេរទៅលេងនៅក្លឹប Al Nassr

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា Cristiano Ronaldo បាន​លើក​ឡើង​បែប​នេះ ចំពោះ​ការ​ផ្លាស់​ប្តូរ ទៅ​កាន់​ក្លឹ​ប Al Nassr “​ខ្ញុំ​ពិតជា​រំភើប​សម្រាប់​បទ​ពិសោធន៍​ថ្មី​ក្នុង​លី​គ​ផ្សេង​គ្នា និង​ប្រទេស​ផ្សេង​។ ហើយ​ចក្ខុវិស័យ​ដែល​ក្លឹ​ប Al Nassr មាន​គឺ​ពិតជា​បំផុសគំនិត​ខ្លាំង​ណាស់​”​។

កីឡាករ Ronaldo បាន​បន្ថែម​ទៀត​ថា “​ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​បាន​ចូលរួម​ជាមួយ​មិត្ត​រួម​ក្រុម​របស់ខ្ញុំ និង​ជួយ​ក្រុម​ឱ្យ​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​”៕