ថ្នាក់គ្រប់គ្រង់ក្លឹប Benfica បង្ហើបអំពីការផ្ទេរ Enzo Fernandez

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​អ្នក​គ្រប់​គ្រង់​របស់​ក្លឹ​ប Benfica គឺ​លោក Schmidt បាន​និយាយ​ចំពោះ​ការ​ផ្ទេរ Enzo Fernandez ថា “​ខ្ញុំ​មិនដឹង​ថា​តើ​នេះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់ Enzo នោះ​ទេ​។ គាត់ គឺជា​កីឡាករ​ដ៏​អស្ចារ្យ​”​។

លោក​បាន​បន្ថែម​ទៀត​ថា “​ពេល​ខ្លះ​នៅ​ក្នុង​វិស័យ​បាល់ទាត់ គឺ​មានរឿង​ជា​ច្រើន​អាច​កើតឡើង ហើយ​កីឡាករ​នឹង​ត្រូវ​ធ្វើការ​សម្រេចចិត្ត​។ ពួក​យើង​រង់ចាំ​មើល​ថា​នឹង​អ្វី​កើតឡើង​នៅ​ស​ប្តា​ហ៍​ក្រោយ​”៕