Pep Guardiola បង្ហាញ​ពី​ផែនការ​ផ្ទេរ​កីឡាករ​សម្រាប់​ខែមករា

0

Pep Guardiola បាន​និយាយ​ថា Manchester City នឹង​មិន​ចុះហត្ថលេខា​លើ​កីឡាករ​ណា​ម្នាក់​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​ខាង​មុខ​នេះ​ទេ​។

លោក Guardiola បាន​ឆ្លើយ​នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ផែនការ​ផ្ទេរ​របស់ Man City សម្រាប់​ខែមករា​ថា​៖ «​ទេ ខ្ញុំ​មិន​គិត​ដូច្នេះ​ទេ​។ ខ្ញុំ​គិត​ថា​យើង​នឹង​មិន​មានការ​ផ្ទេរ​កីឡាក​ចំណូល​ថ្មី​។ ខ្ញុំ​មិនដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​នោះ​ទេ​។ ប៉ុន្តែ​ចាប់តាំងពី​ខ្ញុំ​បាន​មក​ពី Abu Dhabi ជាមួយ​ប្រធាន​ផ្នែក​កីឡា​លោក Txiki និង​ក្រុមការងារ​របស់ខ្ញុំ ខ្ញុំ​មិន​បានឃើញ​មានឈ្មោះ​កីឡាករ​ណា​ម្នាក់​នៅ​លើ​តុ​របស់ខ្ញុំ​ឡើយ​»៕