បុរសម្នាក់លង់ទឹកស្លាប់ ព្រោះតែមូលហេតុមួយនេះ

0

​ពោធិ៍សាត់​ ៖​ នៅ​ថ្ងៃ​ពុធ​៦​កើត​ ខែបុស្ស​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៤​និង​៣០​នាទី​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​បត់​កណ្តោល​បាន​ទទួល​ព័ត៌មាន​ពី​ឈ្មោះ​ យ៉​យ​ ធឿ​ន​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ ថា​មាន​ករណី​បុរស​ម្នាក់​បាន​លង់ទឹក​ស្រះ​ស្លាប់​ កើតហេតុ​នៅ​ចំណុច​ស្រះ​ក្រោយ​ផ្ទះ​របស់​ជន​រង​គ្រោះ​ ស្ថិត​នៅ​ភូមិ​អូរ​ ឃុំ​បឹង​បត់​កណ្តោល​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ។​

​នគរបាល​ស្រុក​បាកាន​បាន​ឲ្យ​ដឹង​ថា​ សព​ជន​រង​គ្រោះ​មានឈ្មោះ​ លឹ​ម​ យ៉ា​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អូរ​ ឃុំ​បឹង​បត់​កណ្តាល​ ស្រុក​បាកាន​ និង​ប្រពន្ធ​ ឈ្មោះ​ ប្រាក់​ ផល​ អាយុ​៤៥​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។​

​យោង​តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​សព​បញ្ជាក់​ថា​ ប្តី​របស់​ខ្លួន​ជា​មនុស្ស​ចូល​ចិត្ត​ផឹកស្រា​ ហើយ​យប់​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២២​ ប្តី​ខ្លួន​បាន​ទិញ​ស្រាស​១​ដប​ផឹក​ម្នាក់ឯង​នៅផ្ទះ​រួច​ចូល​ដេក​ លុះដល់​ម៉ោង​១​យប់​ ខ្លួន​ភ្ញាក់ពីដេក​មិនឃើញ​ប្តី​ដេក​នៅ​ហ្នឹង​ផ្ទះ​ ក៏​ដើរ​រក​ទាំង​យប់​តែ​រក​មិនឃើញ​ ។​

​ចំពោះ​ករណី​នេះ​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ស្រុក​ ខេត្ត​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ជា​ អា​រុណ​ អធិការរង​នគរបាល​ស្រុក​បាកាន​ លោក​វរសេនីយ៍ទោ​ ជេ​ដ្ឋ​ ប៊ុ​ន​ថា​ នាយ​រង​ការិយាល័យ​ និង​គ្រូពេទ្យ​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្ត​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​និង​បាន​ធ្វើការ​ពិនិត្យ​សាកសព​ ។​ តាម​ការ​ពិនិត្យ​សាកសព​និង​ការ​បំភ្លឺ​របស់​ក្រុម​គ្រួសារ​សព​ សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លង់​ទឹកស្រះ​ពិតប្រាកដ​មែន​ ។​ មូលហេតុ​៖​ ជន​រង​គ្រោះ​ស្រវឹងស្រា​ ដើរ​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់​ ។​

​បច្ចុប្បន្ន​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ