Ansu Fati ត្រូវបានគេរាយការណ៍ថា បានទាក់ទាញចំណាប់អារម្មណ៍ក្លឹបសេះបង្កង់ Juventus យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Barcelona នេះបើយោងតាមការចេញផ្សាយរបស់ Calciomercatoweb។
Juventus អាចចុះហត្ថលេខាលើកីឡាកររូបនេះក្នុងតម្លៃ 80 លានអឺរ៉ូ ហើយនឹងមានបំណងចង់បន្ថែមកីឡាករវ័យក្មេងទៅក្នុងក្រុមរបស់ពួកគេ ខណៈដែលពួកគេមានបំណងចង់ពង្រឹងក្រុមឡើងវិញ។
ទន្ទឹមនឹងនោះ Fati ចង់នៅក្នុងក្រុមមួយដែលគាត់មានការចាប់អារម្មណ៍ច្រើន ហើយទទួលបានទំនុកចិត្តជាមួយនឹងនាទីលេង និងភាពលេចធ្លោបន្ថែមទៀត៕