Arsenal ត្រៀម​ប្រាក់ 44​លាន​ផោន​ទិញ​ផ្តាច់​កុងត្រា​ខ្សែបម្រើ​ម្នាក់​នៅ​ទឹកដី​អ៊ី​តា​លី

0

យោង​តាម​សារព័ត៌មាន Corriere dello Sport បានឱ្យ​ដឹង​ថា​ក្រុម Arsenal កំពុង​រៀបចំ​ខ្លួន​ដើម្បី​នាំ​យក​ខ្សែបម្រើ​វ័យ 25​ឆ្នាំ​របស់​ក្លឹ​ប AC Milan មក​កាន់​ទឹកដី​អង់គ្លេស​។

Ismael Bennacer ខ្សែបម្រើ​សញ្ជាតិ​អាល់​ហ្សេ​រី​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្លឹ​ប​ទូ​ទាំង​ទ្វីបអឺរ៉ុប បន្ទាប់​ពី​ការ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី​។ ហើយ​ជាមួយនឹង​ក្លឹ​ប​ជា​ច្រើន​ដែល​ប្រកួតប្រជែង​ចង់បាន​រូប​គាត់ ក្លឹ​ប​កាំភ្លើង​ធំ​ត្រៀម​ប្រាក់ 44 លាន​ផោន​ដើម្បី​ទិញ​ផ្តាច់​កុងត្រា​ខ្សែបម្រើ​រូប​នេះ​។

បច្ចុប្បន្ន​ក្រុម​កាំភ្លើង​ធំ​កំពុង​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​ចង់​បន្ត​ចំណុច​ខ្លា​អ​របស់​ពួក​គេ ពួក​គេ​នឹង​ត្រូវ​បង្កើន​ការ​ចុះហត្ថលេខា​កីឡាករ​ល្អ​ៗ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខែមករា​ខាង​មុខ​នេះ​៕