ថ្មីៗនេះ អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានបើកចំហអំពីការចាកចេញរបស់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang កាលពីដើមឆ្នាំនេះ ដោយអះអាងថា វាគឺជាការសម្រេចចិត្តរបស់ក្លឹបទាំងមូល។
Aubameyang បច្ចុប្បន្នវ័យ 33 ឆ្នាំត្រូវបានដកចេញពីប្រធានក្រុមកាំភ្លើងធំកាលពីខែធ្នូឆ្នាំមុន ដោយសារហេតុផលវិន័យជាច្រើន។ កិច្ចសន្យារបស់គាត់នៅកីឡដ្ឋាន Emirates ត្រូវបានបញ្ចប់ក្នុងខែកុម្ភៈ ដោយបើកផ្លូវសម្រាប់ការផ្លាស់ទៅ Barcelona។
ថ្លែងទៅកាន់ Sky Sports លោក Arteta បានបំភ្លឺអំពីការចាកចេញរបស់ Aubameyang ថា៖ «ជាដំបូង ខ្ញុំមិនទទួលយកការសម្រេចចិត្តនោះទេ ប៉ុន្តែវាជាការសម្រេចចិត្តរបស់ក្លឹបទាំងមូល ហើយវាគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រនៃអ្វីដែលយើងកំពុងព្យាយាមកសាងក្រុមឡើងវិញ»។
គួររំលឹកឡើងវិញដែរថា បន្ទាប់ពីរយៈពេលប្រាំមួយខែនៅ Camp Nou ខ្សែប្រយុទ្ធ Aubameyang បានចូលរួមជាមួយ Chelsea ក្នុងតម្លៃ 10 លានផោននៅថ្ងៃផុតកំណត់នៃទីផ្សារដោះដូរកីឡាកររដូវក្តៅ។ មកទល់ពេលនេះ រូបគេបានស៊ុតបញ្ចូលទីបានតែ 3 គ្រាប់ប៉ុណ្ណោះ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 1 គ្រាប់ក្នុង 12 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុមតោខៀវក្នុងរដូវកាលនេះ៕