រថយន្តបុកម៉ូតូ បណ្តាលអោយខាងអ្នកបើកម៉ូតូរងរបួសធ្ងន់

0

កណ្ដាល៖ នៅថ្ងៃពុធ ១៣រោច ខែមគសិរ ឆ្នាំខាលចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦នឹង០០នាទី ត្រង់ចំណុចខាងមុខច្រកកចូលហាង៩សីហា លក់គ្រឿងក្លែម លើផ្លូវលេខ២១ស្ថិតភូមិ ព្រែកសំរោង សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ រវាង រថយន្ត និង ម៉ូតូ បណ្តាលអោយរងរបួសធ្ងន់ប្រុស០១នាក់។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុមានឡានមួយគ្រឿងម៉ាកHYUNDAI ពណ៌សពាក់ផ្លាកលេខចង្កូតស្តាំ PP-2526 អ្នកបេីកបរមិនទាន់ស្គាល់អត្តសញ្ញាណរត់គេចចេញពីកន្លែងកើតហេតុរថយន្តបើកបរក្នុងទិសដៅពីត្បូង ទៅ ជើងរួចបត់ឆ្វេង ឆ្លងផ្លូវពីកើត ទៅលិច លុះមកដល់កន្លែងកេីតហេតុក៏បានបុកជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល 1R-3261 ធ្វើដំណើរ ក្នុងទិសដៅពីជើង ទៅត្បូង អ្នកបើកបរឈ្មោះ ថាច ឆាវលីត្រ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសបាក់ខ្មងជើងខាងឆ្វេង ត្រូវបានសាច់ញាតិដឹកតាមរថយន្តយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែង ។ ការខូតខាត ម៉ូតូធ្ងន់០១គ្រឿង និងរថយន្តស្រាល០១គ្រឿង។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋានដើម្បីចាត់ការតាមនីតិវិធី។
មូលហេតុមកពីអ្នកបើកបររថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ