បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mundo Deportivo បានអោយដឹងថាក្លឹបអ្នកមានថ្មី Newcastle បានរៀបចំដាក់សំណើរផ្ទេរយកកីឡាករ Memphis Depay នៅខែមករាខាងមុខនេះជាមួយនឹងតម្លៃប្រមាណ ២០លានអឺរ៉ូ។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះ នឹងត្រូវផុតក្នុងតាជាមួយក្លឹប Barcelona នៅរដូវក្តៅ ប៉ុន្តែពេលនេះគាត់ចង់ចាកចេញពីក្លឹបមួយនេះ នៅខែក្រោយតែម្តង។ ក្នុងនោះក្លឹប Barcelona ក៏យល់ព្រមលក់គាត់ចេញនៅក្នុងតម្លៃណាមួយដល់សមស្រប។ ជាមួយគ្នានេះក្លឹប Galatasaray ក៏មានចំណាប់អារម្មណ៍លើរូបគាត់ផងដែរ ប៉ុន្តែគាត់មានការស្ទាក់ស្ទើរក្នុងការផ្លាស់ទៅប្រទេសទួរគី ដោយគាត់អាចទៅកាន់ Premier League ជាមួយ Newcastle ៕