ឃាត់ខ្លួនជនសង្ស័យម្នាក់តាមបណ្តឹង ព្រោះធ្វើសកម្មភាពកាត់របងលួសសំណាញ់

0

បាត់ដំបង​ ៖​ នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២២ និង០០នាទី សមត្ថកិច្ចបានទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ភឿង ភក្តី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (កាត់របងលួសសំណាញ់) នៅចំណុចក្រុមទី១៥ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ 

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ លោកវរសេនីយ៍ទោ ប៉ាង ផង់ អធិការស្តីទីនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ែន ស៊ីណាត ហៅ បេង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកដង្កាប់កាត់របងលួសសំណាញ់ចូលលួចយកទ្រព្យសម្បត្តិក្នុងផ្ទះរបស់ជនរងគ្រោះ ។

វត្ថុតាងដកហូតរួមមាន ៖
-ភេសជ្ជៈចំនួន ៩កំប៉ុង
-នំកញ្ចប់តូចចំនួន ១៥កញ្ចប់
-ទុលឡឺវ៉ិសចំនួន​ ០១
-ដង្កាប់តូចចំនួន​ ០១
-កង់ចាស់ចំនួន​ ០១ ។

ករណីនេះ​ ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលស្រុកថ្មគោលកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ