លោក Jose Mourinho ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយរូបគាត់មានបទពិសោធន៍ការងាជាមួយកីឡាករមួយចំនួនក្នុងក្រុមបច្ចុប្បន្ន រួមទាំង Cristiano Ronaldo ផងដែរ។
បច្ចុប្បន្នគាត់កំពុងនៅប្រទេសព័រទុយហ្គាល់ ខណៈពេលដែលគាត់បានមកដល់ទីក្រុង Faro ជាមួយនឹងក្រុម Roma របស់គាត់សម្រាប់ការប្រកួតមិត្តភាពពាក់កណ្តាលរដូវកាលលោក Mourinho ត្រូវបានអ្នកកាសែតជាច្រើនបានរង់ចាំនៅព្រលានយន្តហោះចោមរោមសួរសំណួរ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Mourinho មិនបានយកចិត្តទុកដាក់ចំពោះវាឡើយ ដោយមិនបានអើពើនឹងសំណួររបស់ពួកគេ។
គ្រូ បង្វឹក ក្រុម AS Roma លោក Mourinho បាន បដិសេធ មិន ឆ្លើយ សំណួរ អំពី ការងារ ជាអ្នកចាត់ការក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែល ឥឡូវ ទំនេរ បន្ទាប់ ពីលោក Fernando Santos ត្រូវ បាន បណ្តេញ ចេញ។
របាយការណ៍មួយចំនួនបាននិយាយថា ព័រទុយហ្គាល់បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនជាពិសេសមួយក្នុងការអនុញ្ញាតឱ្យ Mourinho បន្តដឹកនាំក្រុម Roma ខណៈពេលដែលកំពុងគ្រប់គ្រងក្រុមជម្រើសជាតិផងដែរ។
Mourinho បាន ចំណាយ ពេល វេលាយ៉ាងច្រើន ដែលធ្លាប់បានធ្វើការឲ្យក្លឹបដូចជា Benfica, Porto, Chelsea, Inter Milan, Real Madrid, Manchester United, Tottenham Hotspur និង ឥឡូវក្រុម Roma ប៉ុន្តែរូបលោកមិនមានបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិឡើយ។
និយាយពី Santos គាត់បានដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះពាន Euro 2016 មុនពេលឈ្នះ UEFA Nations League 2018-19។ សរុបមកគាត់បានគ្រប់គ្រង 109 ប្រកួតដោយក្នុងនោះឈ្នះបាន 67 ដងនិងចាញ់តែ 19 ប្រកួតប៉ុន្នោះ៕