យោងតាមលោក Fabrizio Romano បានឲ្យដឹងថាលោក Erik Ten Hag អ្នកចាត់ការក្រុម Manchester United ត្រៀមផ្តល់ឱកាសឱ្យអតីតប្រធានក្រុម Harry Maguire បង្ហាញខ្លួនឯងម្តងទៀត។
Maguire គឺជាកីឡាករដ៏មានឥទ្ធិពលម្នាក់នៅក្នុងតំបន់ការពាររបស់លោក Gareth Southgate ដែលដឹកនាំអង់គ្លេសទៅកាន់វគ្គ 1/4 ផ្តាច់ព្រ័ត្រ World Cup ហើយ Ten Hag ជឿជាក់ថា Maguire គ្រាន់តែត្រូវការចម្លងទម្រង់លេងក្នុងក្រុមតោបីអង់គ្លេសមកកាន់ក្រុមបិសាចក្រហមប៉ុណ្ណោះគឺគ្រប់គ្រាន់៕