រន្ធត់ៗ ក្រោយម៉ូតូ២គ្រឿង ត្រូវរថយន្តបុកនៅពីក្រោមតែម្តង

0

កំពង់ស្ពឺ៖ នៅថ្ងៃទី14 ខែធ្នូ ឆ្នាំ2022 វេលាម៉ោង6និង​3​0​នាទី លើផ្លូវជាតិលេខ41 ចន្លោះគីឡូម៉ែត្រលេ​ខ ( 5-6 ) ត្រង់ចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង មានរថយន្ដ 1គ្រឿងម៉ាក នីសាន់ ពណ៌ស ទ្រុង ពណ៍ត្រីអុី ពាក់ស្លាកលេខ ខេមរភូ​មិ​ន្ទ01-3-4980 អ្នកបើកបរមិនស្គាល់អត្តស​ញ្ញា​ណ (គេចខ្លួនក្រោយពេលកើតហេតុ) បើកបរពីទិ​សខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចខាងលើ បានប៉ះម៉ូតូ2គ្រឿង។

ដោយម៉ូតូទី1ម៉ាកហុងដាសេ​1​25 ពណ៌ខ្មៅ ស្លាកលេខ កំពង់ឆ្នាំង 1R-41​6​0 អ្នក​បើកបរឈ្មោះ នួន សុខ លៀង ភេទប្រុស អា​យុ​35​ឆ្នាំ ឌុបមនុស្ស1នាក់ ឈ្មោះផៃ ស្រីលក្ខ ភេ​ទស្រី អាយុ 26ឆ្នាំ​ អ្នកទាំ​ង​2 រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុ​កសំ​រោងទង ។
ហើយម៉ូតូទី​2​ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខ​ភ្នំ​ពេញ​1K-7226 អ្នកបើ​កបរឈ្មោះ ពេញ ដូច ភេ​ទប្រុស អាយុ34ឆ្នាំ រស់នៅភូមិក្រាំងរលួស ឃុំរ​លាំងកែន ស្រុកកណ្តា​ល​ស្ទឹង ខេត្តកណ្តាល ដែលកំពុងបើក​បរបញ្ជ្រាស​ទិសគ្នា។ ចំពោះវត្ថុតាងសមត្ថកិច្ចបានយក​រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងគ្រើល​ និងបន្ដស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ អ្ន​កបេីកបរ​ដេីម្បី​ទទួល​ខុសត្រូវ​ផ្លូវ​ច្បាប់​៕

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ