Liverpool ប្រជែង​ចង់បាន​ខ្សែបម្រើ​របស់ Chelsea

0

សារព័ត៌មាន 90min បាន​រាយការណ៍​ថា Liverpool កំពុង​ប្រកួតប្រជែង​ជាមួយ​ក្លឹ​ប Premier League ផ្សេង​ទៀត​ដើម្បី​នាំ​យក​កីឡាករ Christian Pulisic ពី Chelsea មក​កាន់​ទឹកដី Anfield​។

កីឡាករ​អន្តរជាតិ​អា​មេ​រិ​កបាន​ថយ​ការ​ចាប់អារម្មណ៍​នៅ​ឯ​កីឡដ្ឋាន Stamford Bridge ហើយ​ការ​ផ្ទេរ​អាច​ជា​ជម្រើស​តែ​មួយ​គត់​។ ហង្ស​ក្រហម​ចង់​ចុះហត្ថលេខា​លើ Pulisic ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ក្នុង​ខែមករា ប៉ុន្តែ​ក្រុម​តោ​ខៀវ​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​គាត់​ទៅ​ជួយ​គូប្រជែង​របស់​ខ្លួន​៕