បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GOAL បានអោយដឹងថា Neymar បាននិយាយថាគាត់ “មិនអាចធានាបានទេ” ថាគាត់នឹងនៅបន្តលេងអោយក្រុមជម្រើសជាតិប្រេស៊ីលនាពេលអនាគតទៀតឫអត់ ក្រោយប្រេស៊ីលធ្លាក់ពីបាល់ទាត់ពិភពលោកក្រោមជើងរបស់ប្រទេសក្រូអាត។
គួរបញ្ជាក់ថា ក្នុងការសម្ភាស៍នៅក្នុងសន្និសិទ្ធសារព័ត៌មានមួយក្រោយប្រកួតចាញ់កាលពីយប់មិញនេះ Neymar បាននិយាយថា “ខ្ញុំមិនបានបិទផ្លូវចំពោះការចូលរួមជាមួយក្រុមជម្រើសជាតិនោះទេ ប៉ុន្តែខ្ញុំក៏មិនធានា ១០០%ផងដែរ ចំពោះការវិលត្រលប់មកវិញ។ ខ្ញុំត្រូវការគិតបន្ថែមទៀត អំពីរឿងនេះ។ គិតថាអ្វីជាចំនុចត្រឹមត្រូវសម្រាប់ខ្ញុំនឹងក្រុមជម្រើសជាតិ”៕