ក្លឹបធំ ៣នៅអង់គ្លេស កំពុងប្រជែងគ្នាទិញកីឡាកររបស់ Villarreal

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Calciomercatoweb បានអោយដឹងថាក្លឹប Manchester City គឺជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើន ដែលប្រជែងក្នុងការផ្ទេរយកកីឡាករ Alex Baena របស់ Villarreal។

គួរបញ្ជាក់ផងដែរថា Baena បានបង្ហាញនៅទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹប Villarreal នៅរដូវកាលនេះ ក្រោយអាចស៊ុតបញ្ចូលទីបាន ៨គ្រាប់ ពីគ្រប់កម្មវិធីទាំងអស់។ ក្នុងនោះក្លឹប Chelsea និង Liverpool ក៏មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាកររូបនេះផងដែរ៕