បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Football Italia បានអោយដឹងក្លឹប Arsenal បានចាប់អារម្មណ៍កីឡាករ Vlahovic កាលពីរដូវកាលមុន មុននឹងកីឡាកររូបនេះសម្រេចទៅចូលរួមជាមួយ Juventus។
ក្លឹបកាំភ្លើងធំ បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេចង់ប្រជែងយក Vlahovic មក ប្រសិនជាក្លឹប Juventus យល់ព្រម។ គួរបញ្ជាក់ថាក្លឹប Juventus នៅពេលបច្ចុប្បន្នកំពុងត្រូវបានខាងអជ្ញាធរអ៊ីតាលី ក៏ដូចជា UEFA បើកការស៊ើបអង្កេតទៅលើការទទួលបានទន់យ៉ាងច្រើន និងការទូរទាត់ដោយសំងាត់។ ហើយនេះក៏ជាឪកាសសម្រាប់ Arteta ក្នុងការចុះហត្ថលេខាយក Vlahovic៕