រុស្ស៊ី ថាជម្លោះនៅអ៊ុយក្រែនអាចបញ្ចប់នៅថ្ងៃស្អែកក៏បាន ប្រសិនបើទីក្រុងគៀវប្រាថ្នាចង់បាន

0

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ជម្លោះនៅអ៊ុយក្រែនអាចបញ្ចប់នៅពេលណាក៏បាន ប្រសិនបើទីក្រុងគៀវបង្ហាញឆន្ទៈនយោបាយ។

ដោយអត្ថាធិប្បាយទៅលើការកត់សម្គាល់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លាឌីមៀរ ហ្សេលេនស្គី ដែលបាននិយាយថា ជម្លោះនេះអាចនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ នោះ លោក ប៉េសកូវ បាននិយាយថា «ក្នុងករណីនេះ យើងអាចសន្មត់បានថានៅពេលណាដែលអ្វីៗទាំងអស់នេះនឹងអាចបញ្ចប់នៅថ្ងៃស្អែកក៏បាន ប្រសិនបើទីក្រុងគៀវប្រាថ្នាចង់បានដូច្នេះ»។

នៅពេលធ្វើអត្ថាធិប្បាយលើការកត់សម្គាល់របស់អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក ស្តេហ្វហ្វែន ហឺបេស្រ្តេត ដែលបាននិយាយថាអ៊ុយក្រែនមិនចាំបាច់កំណត់កិច្ចខិតខំប្រឹងប្រែងការពាររបស់ខ្លួនចំពោះទឹកដីរបស់ខ្លួនទេនោះ លោក ប៉េសកូវ បានចង្អុលបង្ហាញថា ការកត់សម្គាល់បែបនេះ «ពិតជាលើកទឹកចិត្ត» ដល់ទីក្រុងគៀវឱ្យធ្វើការវាយប្រហារបន្ថែមទៀត។

លោកបាននិយាយបន្ថែមថា «តាមពិតទៅ សេចក្តីថ្លែងការណ៍បែបនេះជាការពន្យាររយៈពេលដ៏លំបាកនេះ ហើយគ្មានវិធីណាមួយជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានោះទេ»៕

ប្រភព៖ ក្រសួងព័ត៌មាន