យោងតាមការចេញផ្សាយរបស់សារព័ត៌មាន El Nacional បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានត្រៀមប្រាក់ 50 លានអឺរ៉ូសម្រាប់ PSV ដោយចង់បានខ្សែប្រយុទ្ធហូឡង់ Cody Gakpo ដើម្បីជំនួសកីឡាករ Gabriel Jesus ដែលទើបនឹងរងរបួស។
Jesus នឹងទទួលការវះកាត់ដើម្បីព្យាបាលជង្គង់ដែលរងរបួសរបស់គាត់ ហើយគាត់នឹងត្រូវសម្រាករយៈពេល 3 ខែ ឬច្រើនជាងនេះ។
ដើម្បីប្រជែងដណ្តើមពាន Premier League ក្រុម Arsenal ត្រូវការកីឡាករកំពូលម្នាក់នៅតំបន់ខាងមុខ ហើយតាមសេចក្តីរាយការណ៍ថា Gakpo ត្រូវបានគេមើលឃើញថាជាជម្រើសដ៏ល្អ ជាពិសេសបន្ទាប់ពីការបង្ហាញទម្រង់លេងរបស់គាត់នៅ World Cup៕