តារាឆ្នើមប្រេស៊ីលកីឡាករ Neymar Jr បានបើកចំហអំពីការភ័យខ្លាចនៃការខកខានការប្រកួត FIFA World Cup ឆ្នាំ 2022 បន្ទាប់ពីរបួសក្នុងការប្រកួតបើកឆាករបស់ Selecao ទល់នឹងស៊ែប៊ី។
Neymar បានរងរបួសសរសៃពួររបស់គាត់ក្នុងជ័យជម្នះ 2-0 របស់ប្រេស៊ីលលើស៊ែប៊ីកាលពីថ្ងៃទី 25 ខែវិច្ឆិកា ហើយត្រូវបានប្តូរចេញនៅចុងតង់ទីពីរ។ រូបថតហើមកជើងស្តាំរបស់គាត់ លេចចេញជាមូលហេតុដែលធ្វើឲ្យមានការព្រួយបារម្ភ។
តារាឆ្នើមរបស់ក្លឹប PSG រូបនេះបាននិយាយថា៖ «ខ្ញុំយំពេញមួយយប់។ វាពិតជាមានតម្លៃ វាសមនឹងការខិតខំប្រឹងប្រែង។ នៅពេលដែលខ្ញុំឈឺចាប់ រឿងរ៉ាវជាច្រើនបានចូលមក៖ ការសង្ស័យ ការភ័យខ្លាច… ហើយខ្ញុំបានទទួលការលើកទឹកពីមិត្តរួមក្រុម និងក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំបានទទួលសារដ៏ល្អ ផ្ញើនូវថាមពលដ៏ល្អ ដែលជួយសម្រាលទុក្ខខ្ញុំយ៉ាងច្រើន។ សូមអរគុណអ្នកដែលបានអធិស្ឋាន។ ឥឡូវនេះខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យក្រុមទទួលបានជ័យជំនះ ខ្ញុំនៅទីនេះជាមួយនឹងបេសកកម្មនេះ»៕