Liverpool ប​ញ្ចេ​ញ​ឈ្មោះ​កីឡាករ​ទាំង 33​នាក់ ត្រៀម​ប្រកួត​នៅ​ឌូ​បៃ​ក្នុង​ខែធ្នូ​នេះ

0

អ្នកចាត់ការ​ក្រុម Liverpool លោក Jurgen Klopp បាន​បញ្ចេញ​ឈ្មោះ​ក្រុម​កីឡាករ​ចំនួន ៣៣ នាក់​របស់​គាត់​សម្រាប់​ការ​ជួបជុំ​ហ្វឹកហាត់​នា​ពេល​ខាង​មុខ​ក្នុង​ទីក្រុង​ឌូ​បៃ ក្នុង​ការ​ប្រកួត Club Friendlies​។

ក្រុម​ហង្ស​ក្រហម​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម Olympique Lyon និង​ម្ចាស់​ជើងឯក Serie A ក្រុម AC Milan នៅ​ថ្ងៃ​ទី 11 ខែធ្នូ និង​ថ្ងៃ​ទី 16 ខែធ្នូ​ជា​បន្តបន្ទាប់​។ ការ​ប្រកួត​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Al Maktoum​។

ខាងក្រោម​នេះ​គឺជា​បញ្ជីរាយនាម​កីឡាករ​ទាំងស្រុង​ដែល​ត្រូវ​បាន​កោះហៅ​សម្រាប់​ការ​ជួបជុំ​របស់ Liverpool នៅ​ទីក្រុង​ឌូ​បៃ​៖

Adrian, Kelleher, Davies, Mrozek, Pitaluga, Salah, Milner, Oxlade-Chamberlain, Jones, Elliott, Tsimikas, Ramsay, Robertson, Carvalho, Bajcetic, Phillips, Gordon, Keita, Matip, Gomez, Jota, Arthur, Diaz, Thiago, Firmino, Chambers, Quansah, Clark, Frauendorf, Stewart, Doak, Cain, Corness