CR7 មិនដែលចាប់ទុកបុគ្គលម្នាក់នេះជាគ្រូបង្វឹករបស់ Man Utd នោះទេ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Cristiano Ronaldo បាននិយាយទៅលើការយកលោក Rangnick មកដឹកនាំ Man Utd កាលពីពេលកន្លងមកថា ” នៅពេលដែលបណ្តេញ Ole Gunnar Solskjear ក្លឹបគួរតែនាំយកនៅគ្រូបង្វឹកកំពូលណាមួយមកដឹកនាំ ដែលមិនមែនជានាយកផ្នែកកីឡានោះទេ…”។

CR7 បានបន្ថែមទៀតថា “ខ្ញុំចូលចិត្ត Solskjear ហើយខ្ញុំមិនដែលចាប់ទុក Rangnick ជាគ្រូបង្វឹកនោះទេ ពីព្រោះខ្ញុំបានមើលឃើញចំនុចខ្លះ ដែលខ្ញុំមិនអាចយល់ស្របនឹងការតែងតាំងនេះ”៕