ក្លឹបនៅអ៊ីតាលីមួយនេះ បដិសេធដំណឹងចង់បាន CR7

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡាលោក Fabrizio Romano បានបញ្ជាក់អោយដឹងថាលោក Tiago Pinto នាយកក្លឹប AS Roma បាននិយាយអំពីព័ត៌មានការផ្ទេរយក Cristiano Ronaldo ថា “Cristiano Ronaldo មិនមែនជាជម្រើសរបស់ក្លឹប Roma នោះទេ ហើយវាក៏មិនមានរឿងអ្វីសំខាន់ និងត្រូវខ្វល់ចំពោះព័ត៌មានចចាមអារាមនេះទេ។ ពួកយើងមិនបានបើកការពិភាក្សា ដើម្បីចុះហត្ថលេខាយកគាត់នោះទេ”។

លោកបានបន្ថែមទៀតថា “ដោយសារតែខ្ញុំជាជនជាតិព័រទុយហ្គាល់ ហើយមាន Mourinho ម្នាក់ទៀតនៅ Roma ទើបពួកគេបង្កើតព័ត៌មានថាយើងចង់បានគាត់។ ប៉ុន្តែរឿងទាំងនេះមិនមែនជាបញ្ហានោះទេ”៕