អ្នកចាត់ការក្លឹប Paris Saint-Germain លោក Christophe Galtier បានផ្តល់ព័ត៌មានថ្មីៗអំពីរបួសលើតារាឆ្នើមប្រេស៊ីល Neymar Jr មុនការប្រកួត FIFA World Cup ឆ្នាំ 2022។
Galtier បានបង្ហាញថាម្ចាស់អាវលេខ 10 ត្រូវបញ្ឈប់ការហ្វឹកហាត់នៅពាក់កណ្តាលសប្តាហ៍ដោយសារភាពនឿយហត់របស់គាត់បន្ទាប់ពីការប្រកួត UEFA Champions League របស់ពួកគេជាមួយ Juventus នៅថ្ងៃទី 3 ខែវិច្ឆិកា។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីក្រុម PSG បានយកឈ្នះ 5-0 ក្នុងផ្ទះលើក្រុម Auxerre ក្នុងក្របខ័ណ្ឌ Ligue 1 លោក Galtier បាននិយាយថា៖
«ពិតណាស់ គោលបំណងសំខាន់របស់ខ្ញុំគឺដើម្បីឈ្នះ។ ប៉ុន្តែវាក៏ដើម្បីធានាថាកីឡាករដែលទៅលេងក្នុងការប្រកួត World Cup មិនមានបញ្ហាអ្វីនៅក្នុងការប្រកួតនេះ។ ពួកគេរាល់គ្នាបានប្តេជ្ញាចិត្តយ៉ាងពេញលេញ។ Neymar ត្រូវបញ្ឈប់នៅក្នុងពាក់កណ្តាលសប្តាហ៍ក្នុងអំឡុងពេលហ្វឹកហាត់ បន្ទាប់ពីការអស់កម្លាំងដែលកើតឡើងបន្ទាប់ពីការប្រកួតជាមួយ Juventus»។
គួររំលឹកឡើងវិញដែរថា Neymar បានបង្ហាញទម្រង់លេងហាក់មិនសូវបានល្អសម្រាប់ក្រុម PSG ក្នុងរដូវកាលនេះ។ ដោយនៅក្នុងការប្រកួតចំនួន 20 កីឡាកររូបនេះស៊ុតបញ្ចូលទីបាន 15 គ្រាប់ និង Assists 12 ដង។ កាយសម្បទារបស់គាត់គឺជាកត្តាដ៏សំខាន់សម្រាប់ប្រេស៊ីល ប្រសិនបើពួកគេចង់ទទួលបានលទ្ធផលដ៏អស្ចារ្យនៅប្រទេសកាតាក្នុងអំឡុងការប្រកួត FIFA World Cup ឆ្នាំ 2022 នេះ៕