Man Utd ចង់បាន​ខ្សែប្រយុទ្ធ​រូប​នេះ​! ជំនួស​តំណែង Ronaldo (​មាន​វី​ដេ​អូ​)

0

https://youtu.be/Ai1xjQJmMyk

Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​គ្រោង​នឹង​ជំនួស Cristiano Ronaldo ជាមួយនឹង​ខ្សែប្រយុទ្ធ​ជើង​ចាស់​កីឡាករ Eric Maxim Choupo-Moting របស់​ក្លឹ​ប Bayern Munich ក្នុង​ពេល​ឆាប់​ៗ​នេះ​។

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន MediaFoot របស់​បារាំង ដែល​បាន​អះអាង​ថា​លោក Erik ten Hag គ្រូបង្វឹក​បិសាច​ក្រហម​កំពុង​ពិចារណា​យ៉ាង​ហ្មត់ចត់​លើ​កីឡាករ​វ័យ ៣៣ ឆ្នាំ​រូប​នេះ ខណៈ​គាត់​សម្លឹង​រក​ការ​ពង្រឹង​ជម្រើស​ខ្សែប្រយុទ្ធ​របស់​ខ្លួន ដោយ Ronaldo ត្រូវ​បាន​ជំរុញ​ឱ្យ​ចាកចេញ​នៅ​ខែមករា​។

Choupo-Moting បាន​ដើរតួ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ទាំង Bayern Munich និង Paris Saint-Germain ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ គាត់​កំពុង​បង្ហាញ​ពី​គុណភាព​ក្នុង​តួនាទី​ដ៏​លេចធ្លោ​របស់​គាត់ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​លោក Julian Nagelsmann ហើយ​បាន​ធ្វើ​ឲ្យ​ក្លឹ​ប​មួយ​ចំនួន​តាម​ប្រមាញ់​ចង់បាន​រូប​គាត់ ខ្សែប្រយុទ្ធ​សញ្ជាតិ​កាមេរូន​ស៊ុត​បញ្ចូល​ទី​បាន 8 គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ចំនួន 3 ដង​ក្នុង​ការ​បង្ហាញខ្លួន​ត្រឹមតែ​ជាង 600 នាទី​ប៉ុណ្ណោះ​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គាត់​នៅ​កីឡដ្ឋាន Allianz Arena នឹង​ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ប៉ុន្តែ Bayern គ្រោង​នឹង​ផ្តល់​រង្វាន់​ដល់​គាត់​ជាមួយនឹង​កិច្ចសន្យា​ថ្មី​៕