Atletico Madrid បានដាក់ខ្សែប្រយុទ្ធ Joao Felix សម្រាប់លក់ចេញ ខណៈដែលក្លឹបត្រូវការប្រមូលថវិកា ដើម្បីពង្រឹងក្រុមរបស់ពួកគេ។
របាយការណ៍របស់ Cadena SER បានឲ្យដឹងថា AT Madrid ចង់នាំយកខ្សែការពារស្តាំ ខ្សែការពារកណ្តាល និងខ្សែបម្រើម្នាក់ បន្ទាប់ពីត្រូវបានធ្លាក់ចេញពីពានទ្វីបអឺរ៉ុបក្នុងសប្តាហ៍នេះ។
គួររំលឹកឡើងវិញដែរថា Manchester United បន្តចាប់អារម្មណ៍លើកីឡាករអន្តរជាតិព័រទុយហ្គាល់ ប៉ុន្តែទំនងជាមិនមិនអាចទៅរួច ព្រោះថាកាលពីរដូវកាលមុនពួកគេមានការដេញថ្លៃរហូតដល់ 125 លានអឺរ៉ូម្តងរួចមកហើយ៕